ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងខណ្ឌរដ្ឋបាលជលផលស្វាយរៀង សហការជាមួយសង្កាត់រដ្ឋបាលជលផលរមាសហែក បានចុះល្បាត និងបង្ក្រាបបទល្មើសជលផលតាមដងទន្លេវ៉ៃគោចាប់ពីតំបន់អភិរក្សទន្លេវ៉ៃគោ ឆ្ពោះទៅដល់ចំណុចនិយាមកាជិតវត្តក្តីរំដួលជាលទ្ធផលបង្ក្រាបបានរួមមាន៖
-របាំងស្បៃមុង ចំនួន២ ករណី មានប្រវែង៨០ម៉ែត្រ
-លូស្បៃមុងចំនួន ២មាត់
-បង្គោលឫស្សីចំនួន ២៦ ដើម
-មងរាយចំនួន២ករណី ក្នុងតំបន់អភិរក្សប្រវែង ២២០ម៉ែត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម