ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោក ហ៊ុន សារ៉េតថន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល លោក ចេង សំអឿន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានយុទ្ធនាការចាក់វ៉ាក់សាំងដុំពកស្បែកគោ-ក្របី បានចំនួន៧៥ក្បាល (គោ) ស្មើ០៧គ្រួសារ និងផ្តល់ថ្នាំសម្រាប់លាបដំបៅទាំង០៧គ្រួសារ ក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ភ្នាក់ងារសុខភាពសត្វភូមិ ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់សត្វ។ បច្ចុប្បន្នសត្វឈឺសរុបទូទាំងខេត្តមានចំនួន ២ ០២២ ក្បាល បានព្យាបាលជាសរុប ១ ៤៨៣ ក្បាល សត្វឈឺងាប់ ១៦ក្បាល (សត្វឈឺករណីកើតថ្មី ៣១ក្បាល)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម