លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ និងថែទាំគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម និងចូលរួមជាអធិបតីក្នុងកម្មវិធីចែកកូនមាន់ស្រែចំនួន ១ ០៤០ក្បាល
ចេញ​ផ្សាយ ២១ កញ្ញា ២០២១
107

ថ្ងៃអង្គារ ១៥កើត ខែភត្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ និង ថែទាំគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម នៅសាលាឃុំសំយ៉ោង ស្រុកកំពង់រោទិ៍។ សមាភាពចូលរួមមាន លោក ភេ ណារិន ប្រធានការិយាល័យបណ្តុះបណ្តាលវិស្វកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុន មុន្នីរ័ត្ន ប្រការិយល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក សំ ផល្លី ប្រធានការិ គ្រឿងយន្តកសិកម្មខេត្ត លោក ទេព សាវី មេឃុំសំយ៉ោង ព្រមទាំងមន្រ្តី និងបងប្អូនកសិករសរុបរួមចំនួន ២១នាក់ ស្រី០១។

កម្មវិធីបន្ទាប់លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងកម្មវិធីចែកកូនមាន់ស្រែចំនួន ១ ០៤០ក្បាល ដល់កសិករសមាជិកបណ្តុំផលិតកម្មចិញ្ចឹមមាន់ នៅភូមិពោធិ៍ថ្នី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ដែលមានសមាជិក ៥២នាក់ ក្នុងម្នាក់ទទួលបានកូនមាន់ ២០ក្បាល និងម្សៅវីតាមីនមួយកញ្ចប់។

ចំនួនអ្នកចូលទស្សនា
Flag Counter