ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សមាភាពចូលរួម អនុប្រធានមន្ទីរគ្រប់រូប ខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ និងការិយាល័យនានាក្រោមឱវាទមន្ទីរ។ វត្តមានសរុប ៥៧នាក់ ស្រី្ត ១៦នាក់ កិច្ចប្រជុំនេះមានរបៀបវីរៈដូចខាងក្រោម៖
១.ពិនិត្យវឌ្ឍនភាពការអនុវត្តការងារក្នុងត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី២
២.ប្រកាសដីកាតែងតាំងមន្ត្រីរាជការចំនួន ០៧រូប របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣.ផ្សព្វផ្សាយការចែងចែកតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ទីរ
៤.ពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម