លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំបូកសរុបការងារកម្មវិធីឡជីវឧស្ម័នខេត្តប្រចាំខែកុម្ភៈឆ្នាំ ២០២២
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២២
177

ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបការងារកម្មវិធីឡជីវឧស្ម័នខេត្តប្រចាំខែកុម្ភៈឆ្នាំ ២០២២ និងប្រជុំបូកសរុបការងារផ្នែកជីឡ ក្រោមអធិបតីភាព លោក សុខ សុទ្ធាវុធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានកម្មវិធីឡជីវឧស្ម័នខេត្ត ដែលមានការចូលរួមពីតំណាងមន្ត្រីកម្មវិធីជាតិ និងមន្ត្រីពាក់ព័ន្ធនៃកម្មវិធីខេត្តទាំងអស់សរុបចំនួន១៣នាក់។ ជាលទ្ធផល

១)-ការសាងសង់ឡជីវឧស្ម័នប្រចាំខែកុម្ភៈឆ្នាំ ២០២២ នេះសម្រេចបានចំនួន ១០ ឡ

២)-បានធ្វើការប្រជុំក្រុមតូចផ្សព្វផ្សាយរកឡចំនួន 5 ប្រជុំមានកសិករចូលរួមសរុបចំនួន ៥៤នាក់ (ស្រី២២នាក់) ។

ចំនួនអ្នកចូលទស្សនា
Flag Counter