ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យការដាំបន្លែរបស់កសិករ សន សុខា នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបជាសមាជិកបណ្តុំអាជីវកម្មបន្លែ មានដាំសណ្តែកកួរចំនួន២០០ម៉ែត្រការេ កំពុងប្រមូលផលក្នុង១ថ្ងៃ ៥០គក្រ តម្លៃ៤០០០៛/គក្រ ប្រមូលផលបាន ៦ថ្ងៃហើយ បានចំនួន៣៤៥គក្រ និងដាំត្រសក់ផ្ទៃដឺ ២០០ម៉េត្រការ៉េ អាយុបាន១៨ថ្ងៃ និងដាំស្ពៃជើងទាផ្ទៃដី ២០០ម៉ែត្រការ៉េក្នងរយះពេល៨-១០ថ្ងៃទៀតប្រមូលផល ដោយគាត់កែឆ្នៃធ្វើជ្រក់ស្ពៃលក់ និងមានផ្ទៃដីត្រៀមដាំត្រសក់ និងសណ្តែកគួរទំហំ២០*៣០មថែមទៀត។ ចំពោះពូជសណ្តែកគួរគាត់ទុកពួជខ្លួនឯងដោយជ្រើសរើសកួរធំៗ វែងនិងគ្រាប់ថ្លោសៗ ហាលស្ងួតនិងទុកដំណេកគ្រាប់៨-១២ខែបានយកមកដាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម