ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណង តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងនូវការដាក់តាំងលក់ដុំ និងលក់រាយថ្នាំកសិកម្ម និងជីកសិកម្មនៅឃុំព្រៃគគីរ ចំនួន ០៤ដេប៉ូ និងឃុំមេសថ្ងក ចំនួន ០៥ដេប៉ូ សរុបក្នុងស្រុកចន្រ្ទាបានចំនួន ០៩ដេប៉ូ
- ធ្វើការណែនាំផ្ទាល់មាត់ចំនួន ០២ដេប៉ូ
- ដេប៉ូ ០៥ មានលិខិតអនុញ្ញាត និងលេខបញ្ជិកាត្រឹមត្រូវ
- ដេប៉ូ ០២កន្លែង មានវិញ្ញាបនបត្រឆ្លងកាត់វគ្គបណ្តុះបណ្តាល តែលិខិតអនុញ្ញាតធ្វើអាជីវកម្មជិតផុតសុពលភាពប្រើប្រាស់ ដូច្នេះក្រុមការងារ បានណែនាំឲ្យម្ចាស់ដេប៉ូទៅស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មថ្មីនៅអង្គភាពច្រកចេញចូលតែមួយ
- ក្រុមការងារបានពន្យល់អាជីវករទាំងអស់ឲ្យដាក់តាំងលក់នូវរាល់សម្ភារះកសិកម្ម ដែលត្រឹមត្រូវ និងស្របច្បាប់ ហើយមានរបៀបរៀបរយ ស្របតាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្ម និងជីកសិកម្ម ក្រោយពេលប្រើប្រាស់រួចឲ្យមានប្រសិទ្ធិភាព និងសុវត្ថិភាព ដើម្បីជៀសវាងនូវផលប៉ះពាល់ដល់ មនុស្ស សត្វ និងបរិស្ថាននៅជុំវិញេដេប៉ូរបស់ខ្លួន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម