ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទស្វាយរៀង និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តស្វាយរៀង រួមដំណើរដោយលោក ហួ សុខម៉េង អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងលោកហុង ហាក់ អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោកចេង សំអឿនប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ :
កម្មវិធីទី១ : បានចុះពិនិត្យការដាំបន្លែរបស់កសិករ ប៉ែន ស៊ីណា នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំជាសមាជិកបណ្តុំអាជីវកម្មបន្លែមានដាំសណ្តែកគួរ ត្រសក់ ស្ពៃឈួលក្នុងផ្ទះសំណាញ់លើផ្ទៃដីប្រមាណ ២៥០០ ម៉ែត្រការ៉េ។
ពេលនេះកសិករនឹងចាប់ផ្តើមប្រមូលផលសណ្តែកកួរដាំលើផ្ទៃដីដាំ៤០០ម៉ែត្រការ៉េ ក្នុងរយះពេល២-៣ថ្ងៃខាងមុខ សណ្តែកគួរបច្ចុប្បន្នតម្លៃ៣៥០០៛/គក្រ។
គាត់ដាំសណ្តែកគួលើផ្ទៃដឺ ៩០០ម៉េត្រការ៉េ អាយុបាន១៨ថ្ងៃ និងទើបដាំស្ពៃខៀវបាន២ថ្ងៃក្នុងផ្ទះលើផ្ទៃដី ៣០០ម៉ែត្រការ៉េ។
កសិកររូបនេះក៍បានត្រៀមផ្ទៃដីដាំត្រសក់ និងសណ្តែកគួរទំហំ៩០០ម៉ែត្រការ៉េថែមទៀត។
កម្មវិធីទី ២ : ចុះពិនិត្យការដាំបន្លែរបស់កសិករ នៅ ចំណាន នៅភូមិតាជ័យ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំជាសមាជិកបណ្តុំអាជីវកម្មបន្លែមានដាំត្រឡាច និង ត្រសក់ លើផ្ទៃដីប្រមាណ ៧៥០០ ម៉ែត្រការ៉េ។
ពេលនេះកសិករកំពុងប្រមូលផលត្រសក់១៥០០ម៉ែត្រការ៉េ បានរយះ១០ថ្ងៃហើយក្នុង១ថ្ងៃបេះលក់បាន១០០-១២០គក្រ/ថ្ងៃក្នុងតម្លៃ១៥០០-១៧០០៛/គក្រ និងកំពុងប្រមូលផលត្រឡាច ដាំលើផ្ទៃដីដាំ១២០០ម៉ែត្រការ៉េ បានរយះពេល ៨ថ្ងៃ ក្នុង១ថ្ងៃបេះលក់បាន៣០-៤០គក្រ ក្នុងតម្លៃ១៥០០-១៧០០៛/គក្រ និងដាំត្រសក់លើផ្ទៃដី១៥០០ម៉ែត្រការ៉េអាយុបាន៨ថ្ងៃ។ កសិករក៏បានត្រៀមដីដាំត្រសក់ និងត្រឡាចទំហំ៣៣០០ម៉ែត្រការ៉េថែមទៀត។