ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០២ ខែមីនាឆ្នាំ២០២២ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យ ការងារបង្កបង្កើនផលដំណាំ ស្រូវរដូវប្រាំង ឆ្នាំ២០២២ លោកប្រធានមន្ទីរ បានណែនាំ កសិករ អំពី បច្ចេកទេស ការប្រើប្រាស់ជីកសិកម្ម ឲ្យត្រូវនឹងដំណាក់កាលរបស់ដំណាំស្រូវ វិធីសាស្ត្រ កំចាត់ស្មៅចង្រៃ សត្វល្អិតចង្រៃ ដែលស៊ីបំផ្លាញលើដំណាំស្រូវ អោយទាន់ពេលវេលា និងប្រាប់ពីវិធីសាស្រ្ត នៃការប្រើប្រាស់ ថ្នាំពុលកសិកម្មអោយត្រូវចំគោលដៅ ដែលត្រូវកំចាត់សត្វល្អិតចង្រៃនិងស្មៅចង្រៃនៅក្នុងស្រែ និងវិធីសាស្ត្រ ការពារខ្លួន នៅពេលដែល បាញ់ថ្នាំពុលកសិកម្មនៅក្នុង វាលស្រែ អោយមានសុវត្ថិភាព ដែលស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម