ថ្ងៃពុធ ០៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យមើលការដាំដំណាំបន្លែ នៅផ្ទះកសិករ ឈ្មោះ សែន សារាត់ នៅភូមិឬស្សីអម ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ គាត់បានដាំដំណាំ ត្រសក់ សណ្ដែកគួរ ស្លឹកខ្ទឹម និងដំណាំផ្សេងទៀត លោក សូ សាមឿន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត បានពន្យល់ណែនាំ និងផ្ដល់បច្ចេកទេសពីការរៀបចំដី ការថែទាំដំណាំបន្លែ និងវិធីសាស្ត្រកំចាត់សត្វល្អិតចង្រៃដែលស៊ីបំផ្លាញដំណាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម