មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំពិធីចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រដ្ឋាភិបាលកូរ៉េ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយសារការរីករាលដាលដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ព្រមទា
ចេញ​ផ្សាយ ១៣ មីនា ២០២២
149

នៅរសៀលម៉ោង ពីរសាមសិបនាទី ត្រូវថ្ងៃសៅ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅបរិវេណ វត្តស្វាយជ្រំ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង បានរៀបចំពិធីចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រដ្ឋាភិបាលកូរ៉េ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយសារការរីករាលដាលដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី  ព្រមទាំង ឯកឧត្តម សេង សិលា ភិបាលរងខេត្តស្វាយរៀង។ មានប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៤០គីឡូក្រាម ចំនួន១៤ឃុំ នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

 

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន មានមតិសំណេះសំណាលជាមួយបងប្អូនទាំង ២០០គ្រួសារ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងជាពិសេសបងប្អូនដែលទទួលរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩។ ជានិច្ចកាល សម្តេចតែងតែគិតគូ បារម្ភ ខ្វល់ខ្វាយអំពីទុក្ខលំបាក និងបញ្ហាជីវភាពរបស់បងប្អូនទាំងអ្នកឆ្លងជម្ងឺកូវិដ ១៩ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ និងនៅមន្ទីរពេទ្យ និងទាំងអ្នកមិនទាន់ឆ្លងក្តី។ មើលឃើញបញ្ហាទាំងអស់នេះ សម្តេចបានអនុញ្ញាតឲ្យឯកឧត្តមរដ្ឋមន្ត្រីនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់   ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុកស្វាយជ្រំ ចំនួន២០០គ្រួសារ តំណាងឲ្យ ១០០០គ្រួសារទូទាំងខេត្តស្វាយរៀង។

ចំនួនអ្នកចូលទស្សនា
Flag Counter