ថ្ងៃអង្គារ៍ ១៣កើត ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក២៥៦៥ ត្រូវថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក នួន ដន និងកញ្ញា មាស មុន្នីរ័ត្ន មន្រ្តីការិយាល័យក្សេត្រសាស្រ្តបានចុះផ្តល់បច្ចេកទេសការដាំដុះដំណាំបន្លែនៅផ្ទះកសិករ ឈ្មោះ វ៉ា សាម៉ុល នៅភូមិ ថ្មី ឃុំ ថ្នាធ្នង់ ស្រុក រំដូល គាត់បានដំណាំបន្លែនៅក្នុងផ្ទះសំណាញ់គាត់ដាំ ស្ពៃក្រញាញ់ ៤រង ស្ពៃក្ដោប បាន១រង ស្ពៃឈួល ២រង និងខាងក្រៅផ្ទះសំណាញ់ដាំត្រសក់ ៦រង ដាំល្ពៅ(លក់ផ្កា និងត្រួយ) លោក នួន ដន និងកញ្ញា មាស មុន្នីរ័ត្ន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត បានពន្យល់ណែនាំ ពីបច្ចេកទេសរៀបចំដី ការថែទាំដំណាំបន្លែ និងវិធីសាស្ត្រកំចាត់សត្វល្អិតចង្រៃដែលស៊ីបំផ្លាញដំណាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម