នៅថ្ងៃអង្គារ៍ ១៤កើត ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក២៥៦៥ ត្រូវថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក សូ សាមឿន និងកញ្ញាមាស មុន្នីរ័ត្ន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត បានចុះពិនិត្យមើលការដាំបន្លែផ្ទះកសិករឈ្មោះ សេង លីដា នៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ដាំបន្លែលើទឹកនៅក្នុងផ្ទះសំណាញ់២កន្លែង គាត់ដាំដំណាំរួមមានៈ
+ ស្ពៃក្រញាញ់៣រង ក្នុង១រងគាត់ទទួលបានទិន្នផល៥០គ.ក្រ ហើយគាត់លក់បានតម្លៃ៤០០០រៀល ទៅ៤ ៥០០រៀល ក្នុង១គ.ក្រ
+ ស្ពៃតឿ ៣រង ក្នុង១រង កាត់ទទួលបានទិន្នផល៥០-៧០គ.ក្រ ហើយគាត់លក់បានតម្លៃ៤០០០រៀល ក្នុង១គក្រ
+ ស្ពៃឈួល ៤រងក្នុង១រងរងកាត់ទទួលបានទិន្នផល៥០-៦៥គ.ក្រហើយគាត់លក់បានតម្លៃ៣៥០០រៀល ទៅ ៤០០០រៀល គាត់ដាំបានពេញ១ឆ្នាំ ហើយបងស្រី សេង លីដា គាត់និងខិតខំប្រឹងប្រែង ពង្រីកការដាំដំណាំបន្លែបន្ថែមទៀត ព្រោះការដាំដុះដំណាំបន្លែនេះ គឺគាត់អាចរកបានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដើម្បីអោយកូនរបស់គាត់បានទៅរៀន និងអាចដោះស្រ័យបញ្ហាជីវភាពនៅក្នុងគ្រួសាររបស់ បានធូរធារមួយកម្រិតផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម