មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទស្វាយរៀង ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោកស្រី ឈាង ស៊ុនលី អនុប្រធានការិ. ក្សេត្រសាស្រ្ត និង កញ្ញា មាស មុន្នីរ័ត្ន បានចុះពិនិត្យមើលការដាំបន្លែផ្ទះកសិករ០៤គ្រួសារ
ចេញ​ផ្សាយ ១៨ មីនា ២០២២
45

ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោកស្រី ឈាង ស៊ុនលី អនុប្រធានការិ. ក្សេត្រសាស្រ្ត និង កញ្ញា មាស មុន្នីរ័ត្ន  បានចុះពិនិត្យមើលការដាំបន្លែផ្ទះកសិករចំនួន ០៤គ្រួសារ

១.កសិករ ឈ្មោះ ម៉ៅ ស៊ាន នៅភូមិអង្គ ឃុំ ត្រពាំងស្ដៅ ស្រុក រមាសហែក គាត់ដាំត្រកួន បាន២៥រង ១រង ចងបាន ៥០ដុំ លក់បាន ១២៥០ដុំ ក្នុង1២ដុំ ១០០០០៛  ត្រសក់ ៣០រង លក់បាន ៧៥០គក្រក្នុង1គក្រ ២០០០៛ ។

២.កសិករឈ្មោះហេង ចាន់រ៉ា នៅភូមិអង្គ ឃុំ ត្រពាំងស្ដៅ ស្រុក រមាសហែក  ដាំត្រកួន បាន១៥រង ១រង ចងបាន៥០ដុំ លក់បាន៧៥០ដុំ ក្នុង១២ដុំ ១០០០០រៀល

៣. កសិករឈ្មោះ សុខ ចាន់ធួ នៅភូមិអង្គ ឃុំ ត្រពាំងស្ដៅ ស្រុក រមាសហែក ដាំខ្ទឹមស្លឹក បាន៣០ រង ១រងបាន ៦០គក្រ លក់បាន១៨០០គក្រក្នុង១គក្រ ៤០០០៛ ១ឆ្នាំដាំបាន ៦ដង

៤. កសិករឈ្មោះ ពឹង ផារី នៅភូមិអង្គ ឃុំ ត្រពាំងស្ដៅ ស្រុក រមាសហែក ដាំត្រប់វែង បាន១៣រងលក់បាន៤៦គក្រក្នុង១គក្រ ២៥០០៛ ហើយលោកស្រី ឈាង ស៊ុនលី អនុប្រធានការិ. ក្សេត្រសាស្រ្ត បានពន្យល់ណែនាំ ពីបច្ចេកទេសរៀបចំដី  ការថែទាំដំណាំបន្លែ  និងវិធីសាស្ត្រកំចាត់សត្វល្អិតចង្រៃដែលស៊ីបំផ្លាញដំណាំដល់កសិករអោយគាត់យកបច្ចេកទេសដែរបានណែនាំយកទៅអនុវត្តន៍ ដើម្បីទទួលបានទិន្នផលខ្ពស់ក្នុងការដាំដំណាំបន្លែរបស់ពួកគាត់ ។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter