មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមក្នុងពិធីចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រដ្ឋាភិបាលកូរ៉េ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយសារការរីករាលដាលដោយសារជំងឺកូ
ចេញ​ផ្សាយ ២០ មីនា ២០២២
205

ថ្ងៃសៅរ៍  ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅសាលាក្រុងបាវិត លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមក្នុងពិធីចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រដ្ឋាភិបាលកូរ៉េ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយសារការរីករាលដាលដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងរដ្ឋសភាទេសរដ្ឋមន្រ្តី រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមអភិបាលខេត្តរង និងមន្ទីរជុំវិញខេត្ត  លោកប្រធានក្រុមប្រឹក្សាក្រុង  លោកអភិបាលក្រុង និងកងកំលាំងទាំងបីនិងប្រជាពលរដ្ឋចំនួន១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៤០គីឡូក្រាម ថវិកាចំនួន៥០ ០០០ រៀល ម៉ាស១ប្រអប់ ទឹកសុទ្ធ១ដប ចំនួន៥សង្តាត់ នៃក្រុងបាវិត ខេត្តស្វាយរៀង ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានមតិសំណេះសំណាលជាមួយបងប្អូនទាំង ១០០គ្រួសារ លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងជាពិសេសបងប្អូនដែលទទួលរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩។ ជានិច្ចកាល សម្តេចតែងតែគិតគូ បារម្ភ ខ្វល់ខ្វាយអំពីទុក្ខលំបាក និងបញ្ហាជីវភាពរបស់បងប្អូនទាំងអ្នកឆ្លងជម្ងឺកូវិដ ១៩ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ និងនៅមន្ទីរពេទ្យ និងទាំងអ្នកមិនទាន់ឆ្លងក្តី។ មើលឃើញបញ្ហាទាំងអស់នេះ សម្តេចបានអនុញ្ញាតឲ្យឯកឧត្តមនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់   ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រុងបាវិត ចំនួន ១០០គ្រួសារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter