មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង កម្មវិធីឡជីវឧស្ម័នខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងប្រចាំត្រីមាសទី១ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត
ចេញ​ផ្សាយ ២៨ មីនា ២០២២
63

នៅថ្ងៃចន្ទ័ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង កម្មវិធីឡជីវឧស្ម័នខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនានិងប្រចាំត្រីមាសទី១ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងជាប្រធានកម្មវិធីទ្បខេត្តស្វាយរៀង ដែលមានការអញ្ជើញចូលរួម ពីសំណាងមន្ត្រីរថ្នាក់ជាតិ មន្ត្រីកម្មវិធីខេត្តនិងភ្នាក់ងារសាងសង់ឡជីវឧស្ម័នតាមស្រុក.ក្រុងគោលដៅនីមួយៗ សរុបវត្តមានចូលរួមប្រជុំចំនួន ១៥នាក់។ សរុបលទ្ទផលទទួលបានក្នុងត្រីមាសទី១ ឆ្នាំ២០២២មានដូចខាងក្រោមៈ

- បានសាងសង់ឡជីវឧស្ម័នចំនួន ២០កន្លែង

- បានប្រជុំក្រុមតូចផ្សព្វផ្សាយរកឡចំនួន១៧ប្រជុំកសិករចូលរួមសរុបចំនួន១៨៦នាក់(ស្រី៦៧នាក់)។

-បានបើកវគ្គបង្រៀនអ្នកប្រើប្រាស់ឡចំនួន 2 វគ្គកសិករចូលរួមសរុប ២៨នាក់(ស្រី ១២ នាក់)។

-បានធ្វើទិវាបង្ហាញកសិករប្រើប្រាស់ជីឡចំនួន 1វគ្គ កសិករចូលរួមចំនួន ២៥នាក់(ស្រី១៥នាក់)

-ប្រជុំផ្សព្វផ្សាយអត្ថប្រយោជន៍ឡថ្នាក់ឃុំចំនួន01ប្រជុំអ្នកចូលរួម១៣នាក់(ស្រី៥នាក់)។

-បានបើកវគ្គបណ្ដុះបណ្ដាល ស្តីពី ការប្រើប្រាស់បណ្ដាញសង្គមចំនួន១វគ្គអ្នកចូលរួម១៤ នាក់។

-បានចុះប្រមូលទិន្នន័យរោងជីកំប៉ុស្តិ៍និងជំរុញការប្រើប្រាស់ជីឡ ចំនួន ១៣ កន្លែង។

-បានចុះអង្កេតតាមដាននិងប្រមូលទិន្នន័យស្ដីពីការប្រើប្រាស់ឡជីវឧស្ម័នចំនួន៧១ឡ។

-បានចុះជំរុញកសិករប្រើប្រាស់ឡសាងសង់រោងជីត្រឹមត្រូវចំនួន ៤ កន្លែង។

ចំនួនអ្នកចូលទស្សនា
Flag Counter