មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សាយ ពន្លឺមេត្តា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តស្វាយរៀង ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំ ២០២១និងលើកទិសដៅ ២០២២ របស់សហព័ន្ធសហគមន៍កសិកម្មកម្ពុជា។
ចេញ​ផ្សាយ ២៨ មីនា ២០២២
51

នៅថ្ងៃចន្ទ័ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

លោក សាយ ពន្លឺមេត្តា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តស្វាយរៀង និងមានប្រធានសហគមន៍មកចូលរួមដូចខាងក្រោមៈ

-លោកប្រធាន សហភាពសហគមន៍កសិកម្មស្ពានមេត្រី ស្វាយរៀង

-លោកស្រីប្រធានក្រុមប្រឹក្សាពិបាលសហគមន៍កសិកម្ម ស្វាយជ្រំ

-លោកប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម សាមគ្គីសង្កែបុសមន

-លោកប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មស្វាយអង្គ

-លោកប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ទងធ្លករីកចម្រើន និងសហការី

ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំ 2021 និងលើកទិសដៅ 2022 របស់សហព័ន្ធសហគមន៍កសិកម្មកម្ពុជា។

(ថ្ងៃទី 28 ដល់ថ្ងៃទី 29 ឆ្នាំ2022 នៅខេត្តកំពង់ចាម)

ក្រោមអធិបតីភាព លោកឧកញ្ញ៉ា ហ្សង សុគុណ ជាប្រធានសម្ព័ន្ធសហគមន៍កសិកម្ម កម្ពុជា និង

ក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៏កសិកម្មកម្ពុជា។

រៀបចំដោយ ៖ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ឧបត្ថម្ភដោយ ៖ សហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់

សមាជិកចូលរួម មកពីអគ្គនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកលោកស្រី 25ខេត្តរាជធានី ដែលតំណាងឱ្យសហព័ន្ធសហគមន៍កសិកម្ម និងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មចំនួន 155នាក់  ស្រី96នាក់

-គោលបំណងមហាសន្និបាតទស្សនកិច្ចសិក្សា គឺ

 ១) ដើម្បីធ្វើរបាយការណ៍សកម្មភាព និងរបាយការណ៍វើរញ្ញវត្ថុឆ្នាំ២០២១ ជូនដល់សមាជិក

២) ដើម្បីពិភាក្សានិងអនុម័តផែនការសកម្មភាពផែនការរ ហិរញ្ញវត្ថុនិងបញ្ហាពាក់ព័ន្ធផ្សេងទៀតរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាសម្រាប់ឆ្នាំ២០២២ និង

៣) ដើម្បីផ្លាស់ ប្ដូរបទពិសោធន៍លើការងារដឹកនាំ គ្រប់គ្រងនិងការប្រតិ្តការមុខរបររបស់សហគមន៍កសិកម្មសំបូរមានជ័យ។

-លទ្ធផលនៃមហាសន្និបាតនេះមានដូចខាងក្រោម

+ របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២១

+របាយការណ៍ត្រួតពិនិត្យ របស់គណ:កម្មាធិការត្រួតពិនិត្យ ឆ្នាំ២០២១

+ការកែប្រែបទបញ្ជាផ្ទៃក្នុង ឬលក្ខន្តិកៈ (រចនាសម្ព័ន្ធគ្រប់គ្រង និងសមាសភាពក្រុមប្រឹក្សាភិបាល) ដោយការពិភាក្សា និងការបោះឆ្នោត

+បោះឆ្នោតបំពេញបន្ថែមសមាសភាពក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការត្រួតពិនិត្យក្នុងករណីមាន ការលាឈប់របស់សមាជិកក្រុមប្រឹក្សាភិបាល ឬគណៈកម្មាធិការត្រួតពិនិត្យ

+ការពិនិត្យ និងអនុម័តផែនការសកម្មភាព និងផែនការថវិកា សម្រាប់ឆ្នាំ២០២២

+វេទិកាសំណួរ និងចម្លើយរបស់សមាជិកចំពោះ CACA លើបញ្ហាទូទៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter