ថ្ងៃចន្ទ័ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៨ ខែមីនា ឆ្នាំ២០២២ ក្រុមការងារដែលដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងអធិការក្រុងស្វាយរៀងនិងកម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀង ដែលមានសមាសភាពដូចខាងក្រោម៖
1/លោកស្រេង គ្រី នាយខណ្ឌរដ្ឋបាលជល
2/លោក នូ សារី នាយរងខណ្ឌរដ្ឋបាលជលផល
3/លោក ហៀក វុនដា នាយផ្នែកចន្រ្ទា 4 /លោក ផាន់ ហន នាយផ្នែករមាសហែក
5/លោក មុំ ផានី ជាមន្រ្តីកិច្ចសន្យា
6/ លោក បោង ផន ជាមន្រ្តីកិច្ចសន្យា
7/លោក ព្រំ សាមាន អធិការរងក្រុងស្វាយរៀង
8/លោក កែវ សុខា មេបញ្ជាការរង អ,ហ ក្រុងស្វាយរៀង
9/លោក សាញ់ នៃឡា ជំនួយការ អ,ហក្រុង
10/ផល រ៉ង នាយរងប៉ុស្តិ៍សង្កាត់ស្វាយរៀង
បានចុះបង្ក្រាបបទល្មើសជលផល ចាប់ផ្តើមពីចំណុចនិយាមការខាងត្បូងគល់ស្ពានពោធិ៍តាហោ សង្កាត់ស្វាយរៀងនិងសង្កាត់ ពោធិ៍តាហោ ក្រុងស្វាយរៀងខេត្តស្វាយរៀង ។
ជាលទ្ធផលសរុបបានមួយចំនួន រួមមានដូចជា:-
+ប្រភេទឧបករណ៍ខុសច្បាប់
- របាំងស្បៃមុងមានប្រវែង ១០៥០ម៉ែត្រ
- លូស្បៃមុងចំនួន២៥មាត់។
- លបកន្ទុយកណ្តុរមានចំនួន៥កន្ទុយប្រវែង៦០ម៉ែត្រ។
-បានធ្វើអង្កេតលើមធ្យោបាយ៣ករណី (ទូកត្នោត)។
ចំពោះវត្ថុតាងខុសច្បាប់ក្រុមការងារគ្រោងដុតបំផ្លាញចោលនៅវេលាម៉ោង ៤,00នាទីល្ងាចនេះ ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្ឌម អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អភិបាលនៃគណអភិបាលខេត្តស្វាយរៀង លោកអភិបាលក្រុងស្វាយរៀង និងលោកប្រធានមន្ទីរកសិកម្ម។