ព្រឹកថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក សុខ ចាន់ថន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចូលរួមរួមសិក្ខាសាលាស្ដីពី(ការកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា)នៅសាកលវិទ្យាល័យស្វាយរៀងដោយមានការចូលរួមជាគណៈអធិបតី ឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្ត លោកតាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ចកម្ម ក្រសួងពាណិជ្ជកម្ម និងមានអ្នកចូលរូមពីលោក ប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីម្ចាស់អាជីវកម្ម សិស្សនិស្សិត សរុបប្រមាណ ៨៥នាក់ ស្រី៥០ នាក់ ។
សហការរៀបចំដោយៈ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ចកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង
ក្នុងអង្គសិក្ខាសាលានេះដែរមានការធ្វើបទបង្ហាញដូចខាងក្រោមៈ
១.ស្តីពី យុទ្ធសាស្ត្រជំរុញផលិតផលសក្តានុពលកម្ពុជាដើម្បីនាំចេញ។
២.បទបង្ហាញស្តីពីការបង្កើនផលិតភាពនិងផលិតកម្មដំណាំកសិកម្មក្នុងរាជធានីខេត្តគោលដៅ។
៣.បទបង្ហាញស្តីពី ជីអេស១ កម្ពុជា(បាកូដកម្ពុជា)។
៤.ការចែករំលែកបទពិសោធន៍របស់តំណាងសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង(សាក់/SAC)។
៥.និងមានការពិពណ៌ផលិតផលដែលមានសក្តានុពលទាំង៩មុខ(ភូមិមួយផលិតផលមួយក្នុងខេត្តស្វាយរៀង)។