មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មខេត្ត និងលោកស្រីទិត គន្ធា អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះទៅភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មើលការដាំបន្លែក្នុងផ្ទះសំណាញ់
ចេញ​ផ្សាយ ២៩ មីនា ២០២២
62

ព្រឹកថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មខេត្ត និងលោកស្រីទិត គន្ធា អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះទៅភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មើលការដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករឈ្មោះឈឿន វ៉ា គាត់បានដាំស្ពៃ ,ត្រឡាច,ម្រះ និងផ្ទីគាត់បានប្រមូលផលបន្លែលក់ក្នុង១ថ្ងៃគាត់ប្រមូលផលបានពី៤០-៥០គក្រ យកទៅបោះឲ្យសហគមន៏សាក់ និងយកទៅលក់នៅទីផ្សារផង ហើយផ្ទៃដីរបស់គាត់អាចដាំដុះបន្លែបានពេញ១ឆ្នាំ លោកពូឈឿន វ៉ា  គាត់បាននិយាយថាគាត់និងខិតខំប្រឹងប្រែង ពង្រីកការដាំដំណាំបន្លែបន្ថែមទៀត ព្រោះការដាំដុះដំណាំបន្លែនេះ គឺគាត់អាចរកបានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដើម្បីអោយកូនរបស់គាត់បានទៅរៀនបន្ត  និងអាចដោះស្រ័យបញ្ហានៅក្នុងជីវភាពគ្រួសាររបស់ បានធូរធារមួយកម្រិតផងដែរ រួចហើយលោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មខេត្ត និងលោកស្រីទិត គន្ធា អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានប្រាប់ណែនាំ ពីបច្ចេកទេសរៀបចំដី  ការថែទាំដំណាំបន្លែ  និងវិធីសាស្ត្រកំចាត់សត្វល្អិតចង្រៃដែលស៊ីបំផ្លាញដំណាំដល់កសិករអោយគាត់យកបច្ចេកទេសដែរបានណែនាំយកទៅអនុវត្តន៍ ដើម្បីទទួលបានទិន្នផលខ្ពស់ក្នុងការដាំដំណាំបន្លែរបស់ពួកគាត់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter