មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យការចិញ្ចឹមត្រីនៅផ្ទះកសិករឈ្មោះ អ៊ុក វុទ្ធី នៅភូមិ បន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា
ចេញ​ផ្សាយ ២០ មេសា ២០២២
46

ថ្ងៃពុធ០៤រោច ខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២០ខែមេសា ឆ្នាំ២០២២

-លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យការចិញ្ចឹមត្រីនៅផ្ទះកសិករឈ្មោះ អ៊ុក វុទ្ធី នៅភូមិ បន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា គាត់ចិញ្ចឹមត្រីចំនួន ៧៥០០០ក្បាល ក្នុងនោះមានត្រីប្រាចំនួន ៣៥០០០ក្បាល ត្រីពោធិ៍ចំនួន ៣០០០០ក្បាល និងត្រីឆ្ពិនចំនួន១០០០០ក្បាលហើយក្នុង១ថ្ងៃគាត់ប្រមូលផលបោះអោយឈ្មួញលក់បន្តបានជាមធ្យមចំនួន ១២០គ.ក្រ តម្លៃក្នុង១គ.ក្រ ៨ ០០០ រៀល ក្រៅតែពីការចិញ្ចឹមត្រី គាត់បានចិញ្ចឹមគោចំនួន ០៨ក្បាល មាន់ចំនួន ៧០ក្បាល និងទាចំនួន៤០ក្បាល សម្រាប់ផ្គត់ផ្គងក្នុងគ្រួសារបន្ថែម។

ចំនួនអ្នកចូលទស្សនា
Flag Counter