មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ ចាន់ថន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្តស្វាយរៀង បានចូលរួមសម្របសម្រួលវគ្គសិក្ខាសាលាស្តីពីវិធីសាស្រ្ត នៃការត្រួតពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពសេវាផ្សព្វផ្សាយកសិកម្ម
ចេញ​ផ្សាយ ២០ មេសា ២០២២
53

ថ្ងៃពុធ ៤ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២

លោកសុខ ចាន់ថន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្តស្វាយរៀង បានចូលរួមសម្របសម្រួលវគ្គសិក្ខាសាលាស្តីពីវិធីសាស្រ្ត នៃការត្រួតពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពសេវាផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក រាជ សម្បត្តិ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្មរុក្ខាប្រមាញ់និងនេសាទ វត្តមានចូលរួមសរុប ១៦ នាក់ស្រី ០៨ នាក់។ ហើយក្រោយបញ្ចប់វគ្គការិយាល័យផ្សព្វផ្សាយនិងសហការីជាមួយការិយាល័យកសិកម្មស្រុក ត្រូវចុះអនុវត្តន៍សំភាសន៍កសិករចំនួន៤៥០សំណាកក្នុងចំនួន៣ស្រុក គឺស្រុកស្វាយជ្រុំ ស្រុករំដួល និងស្រុកស្វាយទាប។

ចំនួនអ្នកចូលទស្សនា
Flag Counter