ថ្ងៃសុក្រ៦រោច ខែចេត្រ ឆ្នាំខាល ចត្វា ស.ព ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២២ លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យមើលការដាំបន្លែនៅក្នុងផ្ទះសំណាញ់ ផ្ទះកសិករ ឈ្មោះពៅ សុធា ក្នុងផ្ទះសំណាញ់នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ។ គាត់ប្រមូលផលស្ពៃខៀវ និងស្ពៃក្រញាញ់លក់នៅទីផ្សារផងលក់និងលក់ឲ្យអ្នករោងចក្រគាត់លក់បានតម្លៃ ៣,៥០០ ៛ -៤០០០៛ ក្នុងមួយគីឡូក្រាម ហើយសល់ពីលក់គាត់បានកែច្នៃជ្រក់យកទៅលក់នៅមុខរោងចក្រ គាត់កំពង់ដាំដំណាំសណ្ដែកគួបានចំនួន ១០ រងបន្ថែមទៀត។ហើយលោកស្រីពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម បានពន្យល់ណែនាំ ពីបច្ចេកទេសរៀបចំដី ការថែទាំដំណាំបន្លែ និងវិធីសាស្ត្រកំចាត់សត្វល្អិតចង្រៃដែលស៊ីបំផ្លាញដំណាំ ដើម្បីទទួលបានទិន្នផលខ្ពស់ក្នុងការដាំដំណាំបន្លែរបស់ពួកគាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម