មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម និងសហការីបានចុះពិនិត្យមើលការងារអនុវត្តន៍ដាំដុះដំណាំស្រូវវស្សា(ស្រូវស្រាលដើមរដូវ)ឆ្នាំ២០២២
ចេញ​ផ្សាយ ២៦ មេសា ២០២២
56

ថ្ងៃអង្គារ៍១០រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការីបានចុះពិនិត្យមើលការងារអនុវត្តន៍ដាំដុះដំណាំស្រូវវស្សា(ស្រូវស្រាលដើមរដូវ)ឆ្នាំ២០២២ ដែលសម្រេចបាន៖

-ការភ្ជួរដាស់សម្រេចបាន ១៣៧ហ.ត

-ការព្រោះសម្រេចបាន ៥៦ហ.ត នៅឃុំស្វាយយា និងឃុំដូនសរ ស្រុកស្វាយជ្រំ លោកប្រធានមន្ទីរ បានណែនាំ កសិករ អំពីបច្ចេកទេសរៀបចំដី ការប្រើប្រាស់ជីកសិកម្ម ឲ្យត្រូវនឹងដំណាក់កាលរបស់ដំណាំស្រូវ វិធីសាស្ត្រ កំចាត់ស្មៅចង្រៃ សត្វល្អិតចង្រៃ ដែលស៊ីបំផ្លាញលើដំណាំស្រូវ  អោយទាន់ពេលវេលា និងប្រាប់ពីវិធីសាស្រ្ត នៃការប្រើប្រាស់ ថ្នាំពុលកសិកម្មអោយត្រូវចំគោលដៅ ដែលត្រូវកំចាត់សត្វល្អិតចង្រៃ និងស្មៅចង្រៃនៅក្នុងស្រែ និងវិធីសាស្ត្រ ការពារខ្លួន នៅពេលដែលបាញ់ថ្នាំពុលកសិកម្មនៅក្នុង វាលស្រែអោយមានសុវត្ថិភាព ហើយលោកប្រធានមន្ទីរកសិកម្ម និងសហការីបានបន្តដមណើរចុះពិនិត្យមើលការចិញ្ចឹមត្រីកសិករឈ្មោះ មាស ម៉ានី នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង។

ចំនួនអ្នកចូលទស្សនា
Flag Counter