ថ្ងៃពុធ ១១ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២
លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី"គោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់និងនេសាទ" ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
ឯកឧត្តម ប៉ែន វុធ ទីប្រឹក្សាក្រសួងកសិកម្ម
លោក បណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
លោក ម៉ែង សាក់ពិសិទ្ធ មន្រ្តីប្រតិបត្តិកម្មវិធី IFAD ប្រចាំប្រទេសកម្ពុជា
លោក ស៊ុន បូរ៉េត ទីប្រឹក្សាលេខាធិការដ្ឋានកម្មវិធី ASPIRE
លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងកសិកម្ម
លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរទទួលបន្ទុកផ្នែកផ្សព្វផ្សាយកសិកម្ម រាជធានីខេត្ត
លោក លោកស្រី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មរាជធានីខេត្ត
លោក លោកស្រី មកពីអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសមាគមចិញ្ចឹមជ្រូក វារីវប្បកម្ម ដែលមានអ្នកចូលរួមប្រមាណ ១២០ នាក់ ស្រី៣៧នាក់ ប្រព្រឹត្តនៅអាគារ ផ្ការំដួល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម