ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ហុង ហាក់ អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក សុខ សំណាង មន្ត្រីការិយាល័យផែនការ គណនេយ្យ និងលោក គង់ ឌីនូ មន្ត្រីជាប់កិច្ចសន្យា បានចុះពិនិត្យមើលការអនុវត្តន៍ស្រូវរដូវវស្សាឆ្នាំ២០២២ ចំនួន ៥ឃុំ គឺឃុំចន្រ្តី ឃុំម្រាម ឃុំសម្បត្តិមានជ័យ ឃុំសំបួរ និងឃុំក្រសាំង ស្រុករមាសហែក ដែលសម្រេចបានលទ្ធផលដូចខាងក្រោម:
-ការភ្ជួរដាស់បាន ៥%
-ការព្រោះ (ស្រូវស្រាលដើមរដូវ) បានចំនួន ៣%
និងបន្តដំណើរចុះពិនិត្យមើលការបណ្ដុះកូនឈើនៅថ្នាលបណ្ដុះកូនឈើនៅឃុំក្រសាំងស្រុករមាសហែក។