មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានសហការជាមួយ លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តព្រៃវែង ចុះពិនិត្យមើលទីតាំង ដែលឈ្មួញចរាចរសត្វជ្រូកខុសច្បាប់ពីប្រទេសវ
ចេញ​ផ្សាយ ០៣ ឧសភា ២០២២
38

នៅថ្ងៃចន្ទ ០២កើត ខែពិសាខ ឆ្នាំខាលចត្វាស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ លោក សុខ  សុទ្ធាវុធ  ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង  និងសហការី  បានសហការជាមួយ លោក ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តព្រៃវែង ចុះពិនិត្យមើលទីតាំង ដែលឈ្មួញចរាចរសត្វជ្រូកខុសច្បាប់ពីប្រទេសវៀតណាមតាមច្រកភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលអ្នកសារព័ត៌មានបានចុះផ្សាយកាលពីថ្ងៃទី៣០/០៤/២០២២ថាឈ្មួយបានចរាចរសត្វជ្រូកពីចំណុចឃុំហឹងហា ស្រុកតឹងហឹង ខេត្តឡុងអាន ប្រទេសវៀតណាម ឆ្លងកាត់ចូលប្រទេសកម្ពុជាតាមចំណុចភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចប្រចាំការនៅដំណាក់ក្រាំងលាវឈ្មោះ ហួត សាម៉ុន ថាការចរាចរសត្វជ្រូកនេះ គឺបានលួចនាំចូលត្រង់ចំណុចភូមិក្រាំងលាវ ឃុំចាម ស្រុកកំពងត្របែក ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណ 600 ម៉ែត្រ ពីព្រំប្រទល់ ខេត្តស្វាយរៀង និងបានឆ្លងតាមឃុំស្វាយធំ ឃុំឈើទាល និងឃុំក្រោលគោ ស្រុកស្វាយជ្រំ ឆ្ពោះទៅរាជធានីភ្នំពេញ។

ចំនួនអ្នកចូលទស្សនា
Flag Counter