មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងការិយាល័យក្សេត្រសាស្រ្ត និងផលិតកម្មកសិកម្ម លោក សូ សាមឿន និង កញ្ញា មាស មុន្នីរ័ត្ន ជាមន្រ្តីការិយាល័យក្សេត្រសាស្រ្តនិង ផលិតកម្មកសិកម្ម បានចុះផ្តល់បច្ចេកទេសការដាំដុះដំណាំបន្លែបាន១គ្រួសារ
ចេញ​ផ្សាយ ០៥ ឧសភា ២០២២
48

ថ្ងៃពុធ ៤ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ការិយាល័យក្សេត្រសាស្រ្ត និងផលិតកម្មកសិកម្ម លោក សូ សាមឿន និង កញ្ញា  មាស មុន្នីរ័ត្ន ជាមន្រ្តីការិយាល័យក្សេត្រសាស្រ្តនិង ផលិតកម្មកសិកម្ម បានចុះផ្តល់បច្ចេកទេសការដាំដុះដំណាំបន្លែបាន១គ្រួសារកសិករ ឈ្មោះ ចិន សុផាត នៅភូមិ ទទា សង្កាត់ចេក ក្រុងស្វាយរៀងគាត់បានដាំដំណាំមានដូចជា៖

១. ននោង ៤រង ប្រមូលផលបានក្នុង១ថ្ងៃបាន ៤០គក្រ ក្នុង១គក្រគាត់លក់បានតម្លៃ ២០០០រៀល

២.ម្រះ ៦រង ប្រមូលផលបានក្នុង១ថ្ងៃបាន ៥០គក្រ ក្នុង១គក្រគាត់លក់បានតម្លៃ ៣០០០រៀល

៣. ត្រប់ ១០រង ប្រមូលផលបានក្នុង១ថ្ងៃបាន ៤០គក្រ ក្នុង១គក្រគាត់លក់បានតម្លៃ ២០០០រៀល

៤.ត្រឡាច និងឃ្លោក ២០រងប្រមូលផលបានក្នុង១ថ្ងៃបាន ២០គក្រ គាត់លក់បានតម្លៃ ក្នុង១គក្រ ២០០០រៀល ទៅ៣០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter