ថ្ងៃសុក្រ ០៦ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងលោក ប៉ែន ចាន់ធីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះផ្សព្វផ្សាយ លិខិតលេខ០០២/២២ ល ណ ប របស់រដ្ឋបាលខេត្ត ស្តីពីវិធានការទប់ស្កាត់ចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខ្សែច្បាប់ ពីប្រទេសជិតខាង មានការសហការចូលរួមប៉ុស្តិ៍នគបាលការពារព្រំដែន ស្រុកកំពង់រោទ៍ និងប៉ុស្តិ៍ នគបាលការពារព្រំដែនស្រុកចន្ទ្រា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម