នៅព្រឹកថ្ងៃសុក្រ០៦កើតខែពិសាខ ឆ្នាំខាលចត្វាស័កពស២៥៦៥ត្រូវនឹងថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២២ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្មុងកម្មវិធីបុណ្យពុទ្ធាភិសេកព្រះអភ័យមុត្តមហាតេជោសម្ពោធឆ្លងមហាកុដិ និងសមិទ្ធិផលនានាក្នុងវត្តពោធិបន្ទាយ ស្ថិតក្នុងភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
+សមាសភាពចូលរួមមានៈ
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីអមដំណើរគណៈធិបតី
- ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងលោកជំទាវ
-ឯកឧត្តមព្រឹទ្ធសភា
-ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលស្វាយរៀង
- ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត
- ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត
- ព្រះមេគណខេត្តស្វាយរៀង
- ព្រះអនុគណស្រុក និងព្រះគ្រូចៅអធិការវត្តពោធិបន្ទាយ
- លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត
- លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក
- លោក លោកស្រីអភិបាល អភិបាលរងស្រុក
- លោកអភិបាល អភិបាលរងស្រុកស្វាយជ្រំ
- នាយក នាយករងរដ្ឋបាលស្រុក
- កងកម្លាំប្រដាប់អាវុធទាំង ៣ក្នុងស្រុកស្វាយទាប
- ការិយាល័យចំណុះសាលាស្រុក
- លោក លោកស្រីក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិ
- នាយក នាយរង និងលោកគ្រូអ្នកគ្រូវិទ្យាល័យហ៊ុន សែន ប្រសូតិ និងសាលាបឋមសិក្សាក្នុងឃុំ
- គ្រូអាចារ្យគណៈកម្មកាវត្ត
- បងប្អូនប្រជាពលរដ្ឋក្នុងឃុំកណ្តៀងរាយ
* សរុបវត្តមាន ១,២៦៨នាក់ ស្រី ៥១៧នាក់ ។