ព្រឹកថ្ងៃអាទិត្យ៨កើតខែពិសាខ ឆ្នាំខាលចត្វាស័កពស ២៥៦៥ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៍ជាមួការិ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករំដួល ចុះផ្តល់នូវបច្ចេកទេសចិញ្ចឹមសត្វ វិធានការពារជំងឺសត្វ ដល់ប្រជាពលរដ្ឋ ៤៧នាក់ ស្រី២៩នាក់ ដោយមានការចូរួមពីលោកអនុប្រធានការិយាល័យ លទ្ធកម្មនិងបសុព្យាបាលខេត្តស្វាយរៀង សហការជាមួយ នឹងលោកប្រធានការិយាល័យស្រាវជ្រាវ និងទប់ស្កាត់ជំងឺឆ្លង នាយកដ្ឋានផលិតកម្មបសុព្យា
បាល បានចុះពិនិត្យជំងឺសត្វនិង ចែកថ្នាំព្យាបាល (ប្លូមេទែឡែន)សត្វឈឺជំងឺសង្ស័យអុតក្តាម នៅភូមិចកឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ៤៧ គ្រួសារ ដែលមានសត្វចិញ្ចឹមសរុប១៦៤ ក្បាល ក្នុងនោះឈឺ២២ក្បាល បានយកសំណាកសង្ស័យជំងឺអុតក្តាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម