មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ថ្នាក់ដឹកនាំ និងសមាជិក បណ្តុំអាជីវកម្មដំណាំស្រូវនៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល
ចេញ​ផ្សាយ ០៩ ឧសភា ២០២២
79

ថ្ងៃច័ន្ទ ៩ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង សហការណ៍ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករំដួល និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ថ្នាក់ដឹកនាំ និងសមាជិក បណ្តុំអាជីវកម្មដំណាំស្រូវនៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ពីការគ្រប់គ្រងបណ្តំ, ការធ្វើផែនការអាជីវកម្ម ការពង្រឹងបច្ចេកទេសដាំដុះដំណាំស្រូវ ការលក់រួម ការទិញធាតុចូលរួមគ្នា ការផ្សព្វផ្សាយការលក់ផលិតផល ការប្រមូលទិន្នន័យផលិតផលដែលសមាជិកផលិតបាន និងលក់បានថ្នាក់ដឹកនាំ និងអ្នកចូលរួមចំនួន២០នាក់ ស្ត្រី ៥នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter