មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង លោកពុត កាអុល អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីការិយាល័យនីតិកម្មកសិកម្ម ចុះធ្វើអធិការកិច្ចសម្ភារកសិកម្ម និងត្រួតពិនិត្យលើការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ០៩ ឧសភា ២០២២
70

នៅថ្ងៃចន្ទ ០៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ លោកពុត កាអុល អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីការិយាល័យនីតិកម្មកសិកម្ម ចុះធ្វើអធិការកិច្ចសម្ភារកសិកម្ម និងត្រួតពិនិត្យលើការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកស្វាយទាប និងក្រុងបាវិត បានចំនួន ១៣ដេប៉ូ ក្នុងការចុះធ្វើអធិការកិច្ចនេះក្រុមការងារយើងខ្ញុំមានលទ្ធផលដូចខាងក្រោម:-

១- ធ្វើការណែនាំដល់ដេប៉ូលក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម អំពីនីតិវិធីនៃការធ្វើអាជីវកម្មសម្ភារកសិកម្ម, ការពិនិត្យមើលលេខបញ្ជិកាលើសំបកវេចខ្ចប់ថ្មាំកសិកម្ម និងជីកសិកម្ម និងវិធានបច្ចេកទេសអំពីស្លាកសញ្ញាព័ត៍មានលើសំបកវេចខ្ចប់ថ្នាំកសិកម្ម និងជីកសិកម្ម ។

២- ក្រុមការងារយើងខ្ញុំបានណែនាំដល់អាជីវករទាំងអស់ឲ្យទៅដាក់ពាក្យសុំលិខិតអនុញ្ញាតិធ្វើអាជីវកម្មថ្មីនៅពេលដែលលិខិតអនុញ្ញាតិធ្វើអាជីវកម្មចាស់ជិតផុតសុពលភាពធ្វើអាជីវកម្មរបស់ខ្លួន ។

ចំនួនអ្នកចូលទស្សនា
Flag Counter