មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកហួ សុខម៉េង អនុប្រធានការិយាល័យក្សត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក សូ សាមឿន និងកញ្ញា មាស មុន្នីរ័ត្ន មន្រ្តីការយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមបន្តវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សម្ភារពិ
ចេញ​ផ្សាយ ១១ ឧសភា ២០២២
208

ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកហួ សុខម៉េង អនុប្រធានការិយាល័យក្សត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក សូ សាមឿន និងកញ្ញា មាស មុន្នីរ័ត្ន មន្រ្តីការយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សម្ភារពិសោធន៍ និងការវិភាគគុណភាពបន្លែ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE ដែលរៀបចំដោយ លេខាធិការដ្ឋានកម្មវិធីASPIRE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល មានសិក្ខាកាមចូលរួមចំនួន ២៧នាក់ ស្រី១០នាក់ ដែលជាមន្រ្តីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្វាយរៀង កំពង់ធំ តាកែវ ព្រៃវែង កំពត កែប កំពង់ស្ពី កណ្តាល។ វគ្គបណ្តុះបណ្តាលរៀបចំនៅមជ្ឈមណ្ឌលពិនិត្យគុណភាពបន្លែសុវត្ថិភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។

 

ចំនួនអ្នកចូលទស្សនា
Flag Counter