នាព្រឹកថ្ងៃពុធ១១កើតខែពិសាខ ឆ្នាំខាលចត្វាស័កព.ស.២៥៦៥ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានរៀបចំសិក្ខាសាលាស្តីអំពីការផ្សព្វផ្សាយសេវាសវនកម្មសម្រាប់សហគមន៍កសិកម្មWorkshop on Audit Service Promotion for Agricultural Cooperatives
ឧបត្ថម្ភដោយ៖ DGRVGerman Cooperative and Raiffeisen Confederation
ក្រោមអធិបតីភាព លោក ស្រី សុខាភារម្យ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
-គោលបំណងសិក្ខាសាលា
១.ដឹងអំពីប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដឹងអំពីប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្ម
២.ដឹងអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងសហគមន៍កសិកម្ម
៣.ដឹងអំពីការការពារហានិភ័យដែលនឹងកើតឡើង
៤.ដឹងអំពីភាពខ្វះចន្លោះនៃការអនុវត្តន៍គោលការណ៍ផ្សេងៗ
៥.ដឹងអំពីភាពខ្វះចន្លោះនៃការអនុវត្តន៍តាមបទបញ្ជាផ្ទៃក្នុង
៦.ដឹងអំពីការរៀបចំឯកសារយោងផ្សេងៗ ដឹងអំពីភាពខ្វះចន្លោះនៃការចុះបញ្ជីគណនេយ្យ
៧.ទទួលបានការប្រឹក្សាយោបល់ដើម្បីកែលម្អនូវចំណុចខ្វះខាត
៨.ទទួលបានរបាយការណ៍សវនកម្មដែលមានតម្លាភាព
វត្តមានចូលរួមសរុប ៤២ នាក់ ស្រី១៧នាក់ ។