នាព្រឹកថ្ងៃពុធ១១កើតខែពិសាខ ឆ្នាំខាលចត្វាស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១១ខែឧសភា ឆ្នាំ២០២២ ការិយាល័យផលិតកម្ម និងបសុព្យាបាល លោកប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្មនិង បសុព្យាបាលខេត្ត និងលោក ហ៊ុន សារ៉េតថន អនុប្រប្រធានការិយាល័យផលិតកម្មនិង បសុព្យាបាលខេត្ត សហការណ៍ការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចុះផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីវិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង នៅប៉ុស្តិ៍នគបាលច្រកទ្វាតំបន់ការពារព្រំដែនដួង និងខ្សែដែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលសហការចូលរួមពីលោកនាយ នាយរងប៉ុស្តិ៍ និងប្រធានការិ ផប ប្រធានការិ ក ធប ស្រុករមាសហែក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម