ព្រឹកថ្ងៃច័ន្ទ ១៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២លោកហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការណ៍ជាមួយ លោក មាស សាវុត អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងលោក សំរិត សាភា មន្រ្តីពេទ្យសត្វស្រុក បាន សហការជាមួយ ជំទប់ទី1 ឃុំ និង ភ្នាក់ងារពេទ្យសត្វភូមិ បានចុះអន្តរាគមន៍ ផ្សព្វផ្សាយពីជំងឺឆ្លងសត្វ និង ការធ្វើជីវសុវត្ថិភាពក្រោលសត្វ ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគជូនកសិករចិញ្ចឹមសត្វបានចំនួន ២៨ គ្រសារ មកពីបីភូមិមានភូមិបុណ្យ ភូមិខាងលិចវត្ត និងភូមិខាងកើតវត្ត ឃុំត្នោត ស្រុកកំពង់រោទិ៍។
ថ្នាំដែលទទួលបានក្នុងពេលអន្តរាគមន៍មានៈ
-ថ្នាំសំលាប់មេរោគប្រភេទ Bio ចំនួន 4ដប
-ថ្នាំព្យាបាលសត្វចំនួន 4ដប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម