មន្ទីរកសិកម្មរុក្ចាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យស្ថានភាពជម្ងឺសត្វ និងបាញ់ថ្នាំសម្លាប់មេរោគនៅភូមិកោះក្បានខាងជើង ឃុំសំរោង
ចេញ​ផ្សាយ ៣១ ឧសភា ២០២២
40

ព្រឹកថ្ងៃច័ន្ទ ១៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២លោកប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រី សហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកចន្ទ្រា  ព្រមទាំងភ្នាក់ងារពេទ្យសត្វភូមិបានចុះពិនិត្យស្ថានភាពជម្ងឺសត្វ និងបាញ់ថ្នាំសម្លាប់មេរោគនៅភូមិកោះក្បានខាងជើង ឃុំសំរោង ដែលមានសត្វឈឺសរុបចំនួន៥៤ក្បាល  គោ១៦ក្បាល កំពុងព្យាបាល១៤ក្បាលគោ០១  ព្យាបាលជា២៣ក្បាលគោ០៩ក្បាល ងាប់១៧ក្បាល(ក្របី) ស្មើនឹង៧គ្រួសារ និងបានផ្ដល់ថ្នាំសម្លាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់មេរោគ ធ្វើជីវសុវត្ថិភាពក្រោលសត្វ ជូនប្រជាពលរដ្ឋដែលចិញ្ចឹមគោក្របី។

ចំនួនអ្នកចូលទស្សនា
Flag Counter