មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការណ៍ជាមួយលោកសុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដានជម្ងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនៃGDAHP បានចុះ
ចេញ​ផ្សាយ ០១ មិថុនា ២០២២
46

នៅរសៀលថ្ងៃអង្គារ០១ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២លោកហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការណ៍ជាមួយលោកសុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដានជម្ងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនៃGDAHP និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកចន្រ្ទា អាជ្ញាធរភូមិ ភ្នាក់ងារសុខភាពសត្វភូមិបានចុះពិនិត្យស្ថានភាពជម្ងឺសត្វ ណែនាំម្ចាស់សត្វនិងបាញ់ថ្នាំសម្លាប់មេរោគនៅភូមិកោះក្បានខាងជើង ឃុំសំរោង បច្ចុប្បន្នភាពត្រឹមថ្ងៃ៣១ ខែឩសភា ឆ្នាំ២០២២ សត្វឈឺសរុបចំនួន១១០ក្បាល  គោ៤៤ក្បាល កំពុងព្យាបាល៥៤ក្បាលគោ៣៣  ព្យាបាលជា៣៧ក្បាលគោ១០ក្បាល ងាប់១៩ក្បាលគោ០១ក្បាល ស្មើនឹង១៧គ្រួសារ និងបានផ្ដល់ថ្នាំសម្លាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ គ្រួសារដែលមានសត្វឈឺ និងយកវត្ថុវិភាគចំនួន២សំណាក(ដំបាសំបោ) និងសួតសត្វងាប់ ចំនួន២សំណាក និងណែនាំដល់អាជ្ញធរមូលដ្ឋានជំរុញ ការការពារចាក់វ៉ាក់សាំងការពារជំងឺសត្វ,សត្វឈឺទំនាក់ទំនងភ្នាក់ងារសុខភាពសត្វភូមិ,បំបែកសត្វឈឺចេញពីសត្វជា ។

ចំនួនអ្នកចូលទស្សនា
Flag Counter