ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២
-លោកស្រី ឈាង ស៊ុនលី អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក សូ សាមឿន មន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យ និងផ្ដល់បច្ចេកទេសបន្ថែមក្នុងការដាំដុះដំណាំបន្លែដល់កសិករឈ្មោះ ផាត់ ផួន គាត់បានដាំដុះដំណាំបន្លែត្រសក់ 14រង និងដំណាំស្ពៃចំនួន 13រង (ស្ពៃតឿ 1រង ស្ពៃក្រញ៉ាញ់ 8រង និងស្ពៃចង្កិះ 5រង) នៅភូមិស្វាយធំ ឃុំគគីរសោម ស្រុកស្វាយទាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម