ព្រឹកថ្ងៃពុធ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័កពស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២
លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និង សហការីបានចុះពិនិត្យមើលការងារភ្ជួរដាស់ដី និងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅឃុំដូនសរ ស្រុកស្វាយជ្រំ និងស្រុករមាសហែក អោយរៀបចំការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២២ ព្រោះមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការងារសាបព្រោះស្រូវនៅរដូវវស្សាបាន ហើយលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានពន្យល់ណែនាំកសិករ ពីបច្ចេកទេសការកំចាត់ស្មៅចង្រៃ ការប្រើប្រាស់ពូជស្រូវ និងការងាររៀបចំដីសម្រាប់ពង្រោះស្រូវរដូវវស្សាជូនដល់ប្រជាពលរដ្ឋ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម