ព្រឹកថ្ងៃពុធ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័កពស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២
កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀងបានសហការណ៍ ជាមួយ កម្លាំងប៉ូលិស កម្លាំងអាវុធហត្ថ ក្រុងស្វាយរៀង ចុះបង្ក្រាបបទល្មើសជលផលនៅម្តុំស្ពានតាហោ សង្កាត់ពោធ៍តាហោ ក្រុងស្វាយរៀង ជាលទ្ធផលរួមមាន: លូស្បៃមុងចំនួន ១០មាត់ ប្រវែង ១២០ ម៉ែត្រ បង្គោល ចំនួន ២០ដើម ហើយមានការណ៍ចូលរួមដុតបំផ្លាញចោលមាន៖
១ / ឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង
២/ លោក ឈីវ អ៊ិចគង់ ព្រះរាជអជ្ញារង ខេត្តស្វាយរៀង
៣/ លោក ប៉ែន ផល្លី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង
៤/lលោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផល និងលោកនាយផ្នែក កម្លាំងប៉ូលិស កម្លាំងអាវុធហត្ថខេត្តស្វាយរៀង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម