នាព្រឹកថ្ងៃព្រហស្បតិ៍១០កើតខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៩ខែមិថុនាឆ្នាំ២០២២
លោកស្រីភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង បានសហការណ៍ជាមួយ លោកចេង សំអឿន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ថ្នាក់ដឹកនាំ និងសមាជិក បណ្តុំអាជីវកម្មដំណាំស្រូវនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ពីការគ្រប់គ្រងបណ្តំ, ការធ្វើផែនការអាជីវកម្ម ការពង្រឹងបច្ចេកទេសបន្ថែមពីកាផលិត ការលក់រួម ការទិញធាតុចូលរួមគ្នា ការផ្សព្វផ្សាយការលក់ផលិតផល ការប្រមូលទិន្នន័យផលិតផលដែលសមាជិកផលិតបាន និងលក់បាន អ្នកចូលរួមសរុបចំនួន៣០នាក់ ស្ត្រី ២០ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម