នាព្រឹកថ្ងៃសុក្រ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២
ក្រុមការងាររបស់ការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មនៅតាមដេប៉ូធ្វើអាជីវកម្មសម្ភារកសិកម្ម(លក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម) នៅឃុំក្រោលគោ, ឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ បានចំនួន ១៥ដេប៉ូ ។ នៅក្នុងការចុះធ្វើអធិការកិច្ចសម្ភារកសិកម្មនេះក្រុមការងារយើងខ្ញុំមានលទ្ធផលដូចខាងក្រោម:-
១- ក្រុមការងារធ្វើការណែនាំដល់ម្ចាស់ដេប៉ូលក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្មទាំងអស់អំពីនីតិវិធីនៃការធ្វើអាជីវកម្មសម្ភារកសិកម្ម គឺការពិនិត្យមើលលេខបញ្ជិកាលើសំបកវេចខ្ចប់ថ្មាំកសិកម្ម និងជីកសិកម្ម និងវិធានបច្ចេកទេសអំពីស្លាកសញ្ញាព័ត៍មានលើសំបកវេចខ្ចប់ថ្នាំកសិកម្ម និងជីកសិកម្មគ្រប់ប្រភេទដែលត្រូវធ្វើអាជីវកម្ម ។
២-ក្រុមការងារយើងខ្ញុំបានណែនាំបន្ថែមដល់អាជីវករទាំងអស់ឲ្យទៅដាក់ពាក្យសុំលិខិតអនុញ្ញាតិធ្វើ អាជីវកម្មថ្មីនៅពេលដែលលិខិតអនុញ្ញាតិធ្វើអាជីវកម្មចាស់ជិតផុតសុពលភាពធ្វើអាជីវកម្មរបស់គាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម