មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្វាយរៀង ក្រុមការងារមន្ទីរកសិកម្ម ដឹកនាំដោយលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម បានចុះពិនិត្យ និងជម្រុញអោយប្រជាពលរដ្ឋរៀបចំការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅឃុំកំពង់ចំឡង ក្នុងស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ១៥ មិថុនា ២០២២
37

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្វាយរៀង ដឹកនាំដោយលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរ អមដំណើរដោយ លោក  ហួ សុខម៉េង អនុប្រធានការិ.ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ជា   ម៉ូនីន អនុប្រធានការិ.ផ្សព្វផ្សាយកសិកម្ម លោក ហុង ហាក់ អនុប្រធានការិ.គ្រឿងយន្ត កសិកម្ម លោកគង់ ឌីនូ មន្រ្តីការិ.រដ្ឋបាល និងសហការជាមួយ លោក ចេង សំអឿន ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ បានចុះពិនិត្យ ជម្រុញការងារបង្កបង្កើនផលស្រូវរដូវវស្សានៅឃុំ កំពង់ចំឡង មានការភ្ជួរដាស់បានប្រមាណ ៤០ភាគរយ ឃុំគ្រួសបានប្រមាណ៣០ភាគរយ តាមការជួបជាមួយកសិករ នៅឃុំគ្រួសការភ្ជួរដាស់កំពុងដំណើរការបន្តបន្ទាប់ ដោយក្នុង១ហិកតា តម្លៃ៣២ម៉ឺនរៀល(ភ្ជួរដាស់ និងសឺយព្រោះ) ជាគ្រឿងយន្តមកពីស្រុកកញ្ច្រៀត ខេត្តព្រៃវែង នៅឃុំស្វាយធំ ការភ្ជួរដាស់បានប្រមាណ៣៥ភាគរយ តម្លៃគ្រឿងយន្ត ៣៥០០០០រៀល/ហត ជាគ្រឿងយន្តនៅក្នុងឃុំស្វាយធំ។ តាមការជួបជាមួយកសិករ ការងារបង្កបង្កើនផលយឺត ដោយសារប្រេង ជីឡើងថ្លៃ នឹងតម្លៃគ្រឿងយន្តភ្ជួររាស់ឡើងថ្លៃលើឆ្នាំ២០២១ ពី២៣០០០០-៣២០០០០៛ ធ្វើអោយកសិករមានការរារែករងចាំបន្តិចក្រែងមានការចុះថ្លៃប្រេង ជី ភ្ជួររាស់ចុះថ្លៃបន្តិច។

ចំនួនអ្នកចូលទស្សនា
Flag Counter