នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២
ក្រុមការងាររបស់ការិយាល័យនីតិកម្មកសិកម្មបានចុះធ្វើអធិការកិច្ចតាមដេប៉ូលក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្មនៅក្រុងស្វាយរៀង និងស្រុករំដួល គឺនៅឃុំកំពង់ចក, ឃុំសង្កែ និងឃុំបុសមន សរុបបានចំនួន ១២ដេប៉ូ ហើយនៅតាមដេប៉ូនីមួយៗពុំទាន់មានដាក់សម្ភារកសិកម្មនាំចូលថ្មីទេ គឺមានសម្ភារកសិកម្មចាស់នៅសល់តិចតួចតតាមដេប៉ូនីមួយៗ ហើយក្នុងការចុះធ្វើអធិការកិច្ចសម្ភារកសិកម្មនេះក្រុមការងារយើងខ្ញុំមានគោលបំណងដូចខាងក្រោម:-
១-ធ្វើការពន្យល់ណែនាំដល់ម្ចាស់ដេប៉ូនីមួយៗ ឲ្យទៅដាក់ពាក្យសុំលិខិតអនុញ្ញាតិ ធ្វើអាជីវកម្មសម្ភារកសិកម្មថ្មីនៅពេលដែលលិខិតអនុញ្ញាតិធ្វើអាជីវកម្មចាស់ជិតផុតសុពលភាពធ្វើអាជីវកម្មរបស់ខ្លួន ។
២- ធ្វើការពន្យល់ណែនាំបន្ថែមដល់ម្ចាស់ដេប៉ូលក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្មទាំងអស់អំពីនីតិវិធីនៃការធ្វើអាជីវកម្មសម្ភារកសិកម្ម គឺការពិនិត្យមើលលេខបញ្ជិកាលើសំបកវេចខ្ចប់ថ្មាំកសិកម្ម និងជីកសិកម្ម និងវិធានបច្ចេកទេសអំពីស្លាកសញ្ញាព័ត៍មានលើសំបកវេចខ្ចប់ថ្នាំកសិកម្ម និងជីកសិកម្មគ្រប់ប្រភេទដែលត្រូវធ្វើអាជីវកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម