នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២
លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និង សហការីបានចុះពិនិត្យមើលការងារភ្ជួរដាស់ដី និងបានផ្សព្វផ្សាយជម្រុញអោយប្រជាពលរដ្ឋនៅឃុំត្នោត និងឃុំសំឡី ស្រុកកំពង់រោទិ៍ អោយរៀបចំការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២២ ព្រោះមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការងារសាបព្រោះស្រូវនៅរដូវវស្សាបាន ហើយលោកស្រីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានពន្យល់ណែនាំកសិករ ពីបច្ចេកទេសការកំចាត់ស្មៅចង្រៃ ការប្រើប្រាស់ពូជស្រូវ និងការងាររៀបចំដីសម្រាប់ពង្រោះស្រូវរដូវវស្សាជូនដល់ប្រជាពលរដ្ឋ ដើម្បីយកទៅអនុវត្តន៏ទទួលបាន ទិន្នផលខ្ពស់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម