នាព្រឹកថ្ងៃពុធ១រោច ខែជេស្ឋឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានបើកកិច្ចប្រជុំពីការជំរុញការសាងសង់ឡជីវឧស្ម័នក្នុងខេត្ត នឹងពង្រឹងសមត្ថភាពមន្រ្តីអនុវត្តន៌កម្មវិធីថ្នាក់ខេត្ត សំដៅអោយសម្រេចលទ្ធផលក្នុងការសង់ឡ ក្នុងឆ្នាំ២០២២ តាមផែនការដែលបានគ្រោងទុក។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក គឹម សាវឿន អគ្គនាយរង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជានាយកកម្មវិធីថ្នាក់ជាតិ អ្នកចូលរួមមានប្រមាណ២៥នាក់ ប្រធានក្រុមហ៊ុនតាមស្រុក មន្រ្តីថ្នាក់ខេត្ត ។
គោលបំណង:
១.ជំរុញការចិញ្ចឹមសត្វ ដើម្បីជាធាតុចូលក្នុងការសង់ឡ
២.ជំរុញការសង់ឡអោយសម្រេចតាមផែនការ ២០២២
៣.បង្កើនការផ្សព្វផ្សាយអោយបានទូលំទូលាយ
៤.ត្រូវមានការប្រកួតប្រជែង ក្រុមហ៊ុនផ្គត់ផ្គង់ឡស្មាច់ (តំលៃអាចប្រែប្រួលទៅតាមទីផ្សារ និងចំងាយ)
៥.ពង្រឹងសេវាកម្មក្រោយពេលជាវឡអោយទាន់ពេលវេលា
៦.ជំរុញកសិដ្ឋានចិញ្ចឹម និងសត្តឃាតដ្ឋានសង់ឡ ដើម្បីលអោយជះក្លិនស្អុយដល់អ្នកជិតខាង
៦.ក្រុមហ៊ុនសង់ឡទាំងអស់ត្រូវតែសហការណ៌ជាមួយប្រធានមន្ទីរ
៧.មន្ទីរពិនិត្យលទ្ធភាពក្នុងទិញឡស្មាច់មកស្តុកទុកនៅមន្ទីរឬផ្ទះក្រុមហ៊ុនក្នុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម