ព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២
លោក អ៊ិង ស៊ិនតិ ប្រធានការិយាល័យកសិឧស្សាហកម្ម លោក ថាច់ ផល្លាសម្បត្តិ លោក ចាន់ សារ៉ាវង្ស អនុប្រធានការិយាល័យ កសិឧស្សាហកម្ម លោក ចេង សំអឿន ប្រធានការិយាល័យកសិកម្ម គ្រប់គ្រងធនធានបរិស្ថានស្រុកស្វាយជ្រំ
បានចូល រួមជាអ្នកសម្របសម្រួលក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការនាំចេញផលិតកម្មកសិកម្ម តាមរយៈការពង្រឹងការអនុវត្តផលិតកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស” ដែលរៀបចំដោយ នាយកដ្ឋានកសិឧស្សាហកម្ម ដែលធ្វើបទបង្ហាញដោយ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិកម្ម ។ វត្តមានចូលរួម សរុប ៤៥នាក់ ស្រ្តី ១៤នាក់ ទីកន្លែង ភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។
គោលបំណង នៃការធ្វើសិក្ខាសាលា ផ្សព្វផ្សាយនៃការ អនុវត្តន៍ផលិតកម្ម កសិកម្មតាមកិច្ចសន្យា ។
ខ្លឹមសារនៃការធ្វើបទបង្ហាញ មានដូចជា -និយមន័យនៃកិច្ចសន្យា
-អត្ថប្រយោជន៍ និងគុណវិបត្តិក្នុងការអនុវត្ត
-សិទ្ឋនិងកាតព្វកិច្ច
-ស្ថាប័នសម្របសម្រួល
-សកម្មភាព និងលទ្ឋផលដែលបានអនុវត្ត
-បទដ្ឋានគតិយុទ្ឋ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម