មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រគល់-ទទួលត្រាក់ទ័រចំនួន២គ្រឿង ជូនដល់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២០ មិថុនា ២០២២
49

ព្រឹកថ្ងៃច័ន្ទ ៦រោច ខែជេស្ឋឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២     

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រគល់-ទទួលត្រាក់ទ័រចំនួន២គ្រឿង ជូនដល់សហគមន៍កសិកម្មចំនួន ២រួមមានៈ១.សហគមន៍កសិកម្ម ម៉ឺនជ័យសាមគ្គីស្វាយចេក  ២.សហគមន៍កសិកម្ម សាមគ្គីពងទឹក  ដោយមានការចូលរួមពី លោកបណ្ឌិត ញ៉ែម សារ៉េត នាយក អង្គការហេហ្វីអន្តរជាតិកម្ពុជា លោក នួន ឧត្តម អភិបាលរង ស្រុករំដួល លោកសាយ ពន្លឺមេត្តា ប្រធានការិយាល័យ អភិវឌ្ឍសហគមន៍កសិកម្ម លោក ហ៊ុន សារ៉េថន អនុប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលលោក ហុង ហាក់ អនុប្រធានការិយាល័យ គ្រឿងយន្ត និងលោក មាស មន្នី ប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិដ្ឋាន ស្រុករំដួល លោកសីង ស៊ីថា ជំទប់ទី១ ឃុំស្វាយចេក និងលោកសួស ផុស ជំទប់ទី២ ឃុំម៉ឺនជ័យបានចូលរួមក្នុងពិធី ប្រគល់-ទទួលត្រាក់ទ័រចំនួន២គ្រឿង ជូនសហគមន៍កសិកម្មចំនួន ២រួមមានៈ

១. សហគមន៍កសិកម្ម ម៉ឺនជ័យសាមគ្គីស្វាយចេកទទួលបានត្រាក់ទ័រចំនួន០១គ្រឿង និង សហគមន៍កសិកម្មសាមគ្គីពងទឹកទទួលបានត្រាក់ទ័រចំនួន០១គ្រឿង

+មានការចុះកិច្ចព្រមព្រៀងប្រគល់ ទទួលត្រាក់ទ័រ ជូនដល់សហ គមន៍កសិកម្ម។

+គោលបំណង នៃការប្រគល់ត្រាក់ទ័រជូនសហគមន៏នេះ គឺដើម្បីជួយសម្រួលដល់ការផ្តល់សេវ៉ាសម្រាប់រកចំណូលក្នុងសហគមន៍ ដែលជាអត្ថប្រយោជន៍ក្នុងការប្រកបអាជីវកម្មកសិកម្ម របស់សហគមន៍កសិកម្ម និងសមាជិក។

+សម្ភារៈ ត្រាក់ទ័រ (Kubota M6040) តម្លៃសរុប ២៨.០០០ ដុល្លារ (ថវិកា និងវិនិយោគបានមកពី អង្គការហអន្តរជាតិកម្ពុជាចំនួន១៦.៨០០ដុល្លារ និងថវិកាបដិភាគពីសហគមន៍កសិកម្ម ចំនួន ១១.២០០ ដុល្លា)។

-រៀបចំដោយ សហគមន៍កសិកម្ម ម៉ឺនជ័យសាមគ្គីស្វាយចេក

-និងឧបត្ថម្ភដោយអង្គការ Heifer អន្តរជាតិកម្ពុជា។

-គម្រោងកម្មវិធី សហគ្រាសកែច្នៃ មាន់ស្រែខ្មែរ សម្រាប់មោទកភាពជាតិកម្ពុជា។

 អ្នកចូលរួមមានប្រមាណ៤៥នាក់ ស្រី៦នាក់ និងអ្នកពាក់ព័ន្ធ មកពីសហគមន៍ នៅក្នុងស្រុកស្វាយជ្រំ។

ចំនួនអ្នកចូលទស្សនា
Flag Counter